khmer eng
  • សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សាស្ត្រាចារ្យ អ៊ីវ ថុង
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមបណ្ឌិត សាស្ត្រាចារ្យ អ៊ីវ ថុង ទីប្រឹក្សាជាន់ខ្ពស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាអតីតសកលវិទ្យាធិការ នៃសកលវិទ្យាល័យជាតិគ្រប់គ្រង ដែលបានទទួល មរណភាព កាលពីវេលាម៉ោង១១:១៥នាទីយប់ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយរោគាពាធ។
    ក្នុងឱកាសដ៏គ្រៀមក្រំនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សម្តេចភក្តីបានចូលរួមរំលែកទុក្ខដោយសេចក្តីសោយស្តាយ អាឡោះអាល័យរកអ្វីមកប្រៀបផ្ទឹមពុំបានចំពោះ
    ការបាត់បង់ឪពុកបង្កើត ឪពុកក្មេក ជីតា ជាទីគោរពស្រលាញ់ប្រកបដោយសង្គហធម៌ និងព្រហ្មវិហាធម៌ដ៏ល្អប្រពៃ ជាពិសេសឯកឧត្តមបណ្ឌិត សាស្ត្រាចារ្យ បានចូលរួមចំណែកយ៉ាងសកម្មកសាងជាតិមាតុភូមិក្នុងរយៈពេលកាលកន្លងមក។ ទោះបីរូបកាយរបស់ឯកឧត្តមបណ្ឌិត សាស្ត្រាចារ្យ បានបាត់បង់ទៅមែនពិត ប៉ុន្តែកិត្តិយសថ្លៃថ្នូរ ភាពអំណត់តស៊ូនឹងស្ថិតស្ថេរក្នុងចិត្តកូន ចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។
    សម្តេច បានបួងសួង វត្ថុស័ក្តិសិទ្ធិ និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តមបណ្ឌិត សាស្ត្រចារ្យ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
    សពឯកឧត្តមបណ្ឌិត សាស្ត្រាចារ្យ អ៊ីវ ថុង ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីពុទ្ធសាសនាខ្មែរ នៅគេហដ្ឋានក្នុងបុរីជីបម៉ុង (ហ្គ្រែភ្នំពេញ) ផ្ទះលេខ២៩ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ